ព័ត៌មានអន្តរជាតិ

អតីតប្រធាន ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-ចិន ព្រមានប្រឆាំងនឹងការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច រវាងមហាអំណាច សេដ្ឋកិច្ចទាំងពីរ

បរទេស៖ លោក Craig Allen អតីតប្រធាន ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-ចិន បានចេញមុខព្រមានប្រឆាំង នឹងការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច (Decoupling) រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ ដោយលោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងធុរកិច្ចគឺជាស្នូល ដ៏សំខាន់ដែលមិនអាចខ្វះបានរវាងប្រទេសទាំងពីរ នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន China Daily ថ្ងៃទី២០》ខែកញ្ញា ឆ្នាំ២០២៦។

លោក Allen បានលើកឡើងថា វិស័យពាណិជ្ជកម្ម និងធុរកិច្ច តែងតែដើរតួនាទីជាចំណុចកណ្តាល នៃទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

លោកបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការរក្សាឱ្យបាននូវបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយភាពបើកចំហ គឺជាកត្តាដ៏មានសារៈសំខាន់បំផុត។

លោកសង្ឃឹមថា ភាគីទាំងពីរនឹងអាចបន្តពង្រឹង និងធ្វើឱ្យទំនាក់ទំនងធុរកិច្ចរបស់ខ្លួនកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត ជាជាងការដើរតាមផ្លូវនៃការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចពីគ្នា (Decoupling)។

លោកបានព្រមានបញ្ជាក់បន្ថែមថា ទាំងភាគីសហរដ្ឋអាមេរិក និងភាគីចិន សុទ្ធតែមិនមានលទ្ធភាព ឬអាចទទួលរងនូវផលវិបាកធ្ងន់ធ្ងរនោះទេ ប្រសិនបើការកាត់ផ្តាច់ទំនាក់ទំនងនេះពិតជាកើតឡើងមែន។
សាររបស់លោក Craig Allen គឺជាការរំលឹក ដល់មេដឹកនាំនៃប្រទេសទាំងពីរ អំពីសារៈសំខាន់ នៃទំនាក់ទំនង សេដ្ឋកិច្ចទៅវិញទៅមក ដោយជំរុញឱ្យភាគីទាំងពីរងាក មករក្សាការធ្វើពាណិជ្ជកម្ម ឱ្យមានភាពរឹងមាំ ដើម្បីផលប្រយោជន៍រួម ជាជាងការបង្កើតគម្លាត ដែលនាំឱ្យខាតបង់ដល់ភាគីទាំងសងខាង។

ប្រែសម្រួល៖ គីរី

To Top