Feature

កងរាជអាវុធហត្ថបន្ទាយមានជ័យ បើកកិច្ចប្រជុំយុទ្ធសាស្ត្រ ពង្រឹងការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា ឱ្យមានប្រសិទ្ធភាព

បន្ទាយមានជ័យ៖ ដើម្បីធានាដល់ការអនុវត្តច្បាប់ថ្មី ឱ្យមានប្រសិទ្ធភាពខ្ពស់ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រៀមលក្ខណៈយ៉ាងយកចិត្តទុកដាក់បំផុត លើការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា សំដៅពង្រឹង ការយល់ដឹង និងការអនុវត្តឱ្យស្របតាមគន្លងច្បាប់ជាធរមាន។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូខនហ្វរិន (Video Conference) នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដាក់ចេញនូវគោលការណ៍ ណែនាំយ៉ាងម៉ឺងម៉ាត់។

ជាការឆ្លើយតបស្របតាមស្មារតីច្បាប់ និងបទបញ្ជាថ្នាក់លើ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់បទបញ្ជាយ៉ាងហ្មត់ចត់ ដល់នាយទាហាន និងមេបញ្ជាការមូលដ្ឋានទាំងអស់ ឱ្យយកស្មារតីនៃកិច្ចប្រជុំនេះទៅចាត់តាំងអនុវត្តយ៉ាងម៉ត់ចត់ ប្រកបដោយវិន័យ និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធានៅតាមមូលដ្ឋានសាមីនីមួយៗប្រព្រឹត្តទៅបានរលូន និងមានប្រសិទ្ធភាពខ្ពស់បំផុត៕

អត្ថបទ: ប៊ុន សំណាង/Dap News

To Top