ព័ត៌មានអន្តរជាតិ

លោក Zelensky និងលោក Trump ព្រមព្រៀងគ្នា ដើម្បីធ្វើជំនួបនាទីក្រុងញូវយ៉ក

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែន លោក Vladrimir Zelensky បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា លោក និងប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានយល់ព្រមជួបប្រជុំគ្នានៅទីក្រុងញូវយ៉ក។

លោកZelensky បានសរសេរនៅ លើបណ្តាញសង្គម X បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទ រវាងមេដឹកនាំទាំងពីរថា ៖កិច្ចប្រជុំនេះអាចផ្លាស់ប្តូរបានច្រើនតាមរយៈការមាន សន្ទុះការទូត ។

លោកZelensky បាននិយាយថា គាត់និងលោក Trump បានពិភាក្សាអំពីដំណើរទស្សនកិច្ច ទៅកាន់អ៊ុយក្រែនដោយបេសកជនសហរដ្ឋអាមេរិក
Steve Witkoff និងលោក Jared Kushner ដោយបន្ថែមថាការជំរុញដំណើរការសន្តិភាពនៅតែជាអាទិភាពកំពូលរបស់ទីក្រុងគៀវ។

លោកបាននិយាយថា ពួកគេបានផ្លាស់ប្តូរយោបល់លើវិធានការកាត់បន្ថយការកើនឡើង និងការដោះស្រាយបញ្ហាសន្តិសុខ ជាមូលដ្ឋាន រួមទាំងថាមពល និង
សន្តិសុខស្បៀង និងការការពារអាយុជីវិតមនុស្ស។

លោក Zelensky បាននិយាយថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តធ្វើការជាមួយក្រុមសហរដ្ឋអាមេរិក និងចាត់វិធានការយ៉ាងធ្ងន់ធ្ងរ៕

To Top