Feature

រដ្ឋបាល ខេត្តបន្ទាយមានជ័យ ៖ ការប្រារព្ធពិធីអបអរសាទរ ខួបទី៣៣ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ គឺជាព្រឹត្តិការណ៍ បណ្តុះស្មារតី គោរពច្បាប់ដល់មន្ត្រីរាជការ និង សាធារណជន

បន្ទាយមានជ័យ ៖ ក្នុងឱកាសអបអរសាទរខួបទី៣៣ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធី “ដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ” លើកទី២ ក្រោមអធិបតីភាព លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោកលោកស្រី មន្ត្រីរាជការ តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធជាច្រើននាក់ នៅសាលាខេត្ត។

ការប្រារព្ធពិធីនេះ គឺដើម្បីបង្ហាញពីការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារតម្លៃសន្តិភាព ស្ថិរភាព និងគោលការណ៍នីតិរដ្ឋ។

ជាលទ្ធផលរំពឹងទុក ព្រឹត្តិការណ៍នេះនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការបណ្តុះស្មារតីគោរពច្បាប់ដល់មន្ត្រីរាជការ និងសាធារណជន។ មុននឹងបិទបញ្ចប់កម្មវិធីដោយការបង្ហោះប៉េងប៉ោងអបអរសាទរ ពីសំណាក់គណៈអធិបតីផងដែរ៕

អត្ថបទ: ប៊ុន សំំណាង/ Dap News

To Top