សម្តេចធិបតី អញ្ជើញបើកសន្និសីទអន្តរជាតិ ស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា»
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកសន្និសីទ អន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា» មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា សន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូ រួមមានថ្នាក់ដឹកនាំកម្រិតរដ្ឋមន្ត្រីមកពី១៦ប្រទេស និងមន្ត្រីបច្ចេកទេសមកពី ១៤ប្រទេសបន្ថែមទៀត ព្រមទាំងតំណាងពីអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (Interpol) និងការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)។

លើសពីនេះ ប្រទេសដែលចូលរួមមានកម្ពុជាជាម្ចាស់ផ្ទះ ចិន សហរដ្ឋអាមេរិក ដែលមានការចូលរួមពី FBI មួយផ្នែក និងចក្រភពអង់គ្លេស ព្រមទាំងគណៈប្រតិភូមកពីបណ្តាប្រទេសនៅទូទាំងអាស៊ី៕

