រដ្ឋបាលក្រុងពោធិ៍សាត់ ជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន សំយ៉ាប តូប ឬរនាំងផ្សេងៗប៉ះពាល់លើដីចំណីស្ទឹងនិងផ្លូវសាធារណះ នៅត្រើយខាងកើត និងត្រើយខាងលិច
ពោធិ៍សាត់ ÷ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន សំយ៉ាប តូប ឬរនាំងផ្សេងៗ ប៉ះពាល់លើដីចំណីស្ទឹង និងផ្លូវសាធារណៈ (ត្រើយខាងកើត ស្ថិតនៅភូមិថ្នល់ជប៉ុន ភូមិសូរិយាក្រោម ភូមិស្ទឹងតូច សង្កាត់រលាប និងត្រើយខាងលិច មានភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់) មេត្តារុះរើដោយខ្លួនឯងជាបន្ទាន់ ។
- កាលកំណត់ចុងក្រោយ ៖ ត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ!
រដ្ឋបាលក្រុងពោធិ៍សាត់ នឹងចុះរៀបចំសោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីភាពស្រស់ស្អាត និងសុវត្ថិភាពទីក្រុងយើងទាំងអស់គ្នា។ សូមចូលរួមសហការរុះរើ ដោយស្មារតីយោគយល់ និងទទួលខុសត្រូវខ្ពស់ ៕
ប្រភព÷រដ្ឋបាលក្រុងពោធិ៍សាត់

