លោក ដូណាល់ ត្រាំ ទៅទទួលលោក ស៊ី ជីនពីង ដល់ព្រលានយន្ត ហោះ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់មូលដ្ឋានរួម Andrews (Joint Base Andrews) កាលពីរសៀលថ្ងៃពុធ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក ហេីយលោក ដូណាល់ ត្រាំ ក៏បានទៅទទួលរូបលោក ដល់ព្រលានយន្ដោះផងដែរ។

លោក ស៊ី និងភរិយា គឺលោកស្រី Peng Liyuan ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងភរិយាគឺ លោកស្រី Melania Trump នៅឯព្រលានយន្តហោះ ក្នុងពិធីស្វាគមន៍ដ៏កម្រមួយ ដែលធ្វើឡើងនៅក្បែរជណ្តើរយន្តហោះ។
ពិធីស្វាគមន៍នេះក៏រួមបញ្ចូលផងដែរនូវការបាញ់កាំភ្លើងធំជាកិត្តិយស និងការប្រគុំភ្លេងបទភ្លេងជាតិរបស់ប្រទេសទាំងពីរ៕


ប្រែសម្រួល ឈូក បូរ៉ា
