វៀតណាម គ្រោងសាងសង់ផ្លូវមេសំខាន់ ៣ខ្សែទៀត នៅទីក្រុងហូជីមិញ ក្នុងត្រីមាសចុងក្រោយឆ្នាំនេះ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានរាយការណ៍កាលពីថ្ងៃអង្គារថា ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលភាគ ខាងត្បូង របស់ប្រទេសវៀតណាម គ្រោងនឹងចាប់ផ្តើមសាង សង់ផ្លូវរថភ្លើងមេ ត្រូចំនួន៣ខ្សែបន្ថែមទៀតនៅក្នុងត្រីមាសទី៤នៃឆ្នាំនេះ។
ខ្សែទាំងបីនឹងលាតសន្ធឹងជិត៩០គីឡូម៉ែត្រ ហើយត្រូវការការវិនិយោគបឋមរួម បញ្ចូលគ្នាជាង២៥៤ទ្រីលានដុងវៀតណាម ឬប្រហែលជា៩,៩ ពាន់លានដុល្លារ ។ របាយការណ៍បានបន្តថា ទាំងបីត្រូវបានកំណត់គោលដៅបញ្ចប់ត្រឹមឆ្នាំ២០៣០។
របាយការណ៍នេះបាននិយាយថា ការសិក្សាលទ្ធភាព និងនីតិវិធីអនុម័តសម្រាប់គម្រោងនេះកំពុងដំណើរការ ដោយដកស្រង់ពីអាជ្ញាធរគ្រប់គ្រងផ្លូវដែកទីក្រុងហូជីមិញ៕
