តម្លៃប្រេងធ្លាក់ចុះ ១ ដុល្លារ ដោយសារការព្យាករណ៍ ល្អប្រសើរអំពីការផ្គត់ផ្គង់ និងក្តីសង្ឃឹមលើការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
បរទេស៖ តម្លៃប្រេងបានបន្តធ្លាក់ចុះនៅថ្ងៃពុធ ខណៈដែលវិនិយោគិនរំពឹងថាការផ្គត់ផ្គង់ ពីតំបន់ឈូងសមុទ្រនឹងមាន ភាពប្រសើរឡើង បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមដំណើរការឡើងវិញនូវបំពង់បង្ហូរប្រេងដ៏សំខាន់មួយ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ថា ក្តីសង្ឃឹមចំពោះដំណោះស្រាយតាមផ្លូវការទូតសម្រាប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏បានជះឥទ្ធិពលដល់ការធ្លាក់ចុះនៃតម្លៃប្រេងផងដែរ។
តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,០៩ ដុល្លារ ឬ ១,១% មកនៅត្រឹម ៩៨,១៦ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃ ប្រេងឆៅ West Texas Intermediate (WTI) បានធ្លាក់ចុះ ១,៥០ ដុល្លារ ឬ ១,៦៧% មកនៅត្រឹម ៨៩,០១ ដុល្លារក្នុងមួយបារ៉ែល។ កិច្ចសន្យាទាំងពីរនេះបានធ្លាក់ចុះរយៈពេល ៦ ថ្ងៃជាប់ៗគ្នា រហូតដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រហែលពីរសប្តាហ៍មកនេះ។
ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃអង្គារថា លោកអាចនឹង “កម្ទេច” ប្រទេសអ៊ីរ៉ង់ចោលក៏ដោយ ក៏លោកបានលើកឡើងដែរថា តំណាងរបស់លោកគឺលោក Steve Witkoff និងលោក Jared Kushner បានធ្វើកិច្ចពិភាក្សាប្រកបដោយលទ្ធផលល្អជាមួយភាគីសម្របសម្រួលរបស់អ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះនេះ។
ប្រែសម្រួលៈ ណៃ តុលា
