ព័ត៌មានអន្តរជាតិ

ប្រទេសកូរ៉េខាងត្បូង មានផែនការកាត់បន្ថយការពឹង ផ្អែកលើការនាំចូលប្រេងឆៅ ពីតំបន់មជ្ឈិមបូព៌ាឱ្យមកនៅត្រឹម ៥០% នៅឆ្នាំ ២០៣៥

បរទេស៖ ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូងមានគោលបំណង កាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឆៅពីតំបន់មជ្ឈិមបូព៌ាឱ្យមកនៅត្រឹម ៥០% នៅត្រឹមឆ្នាំ ២០៣៥ ខណៈដែលប្រទេសដែលមានសេដ្ឋកិច្ចធំ ជាងគេទី ៤ របស់អាស៊ីមួយនេះ កំពុងស្វែងរកវិធីធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ ថាមពល បន្ទាប់ពីមានការរំខានដែលបង្កឡើងដោយសង្គ្រាមនៅអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ថា នៅក្នុងផែនការសន្តិសុខធន ធានធម្មជាតិរយៈពេល ១០ ឆ្នាំរបស់ខ្លួន ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូងបានលើកឡើងថា ប្រទេសកូរ៉េខាងត្បូងត្រូវការ “ការផ្លាស់ប្តូរជាមូលដ្ឋាន” នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដោយយោងទៅលើមេរៀនដែលទទួលបានពីសង្គ្រាមនៅអ៊ីរ៉ង់ ដែលបានរារាំងដល់លំហូរថាមពលសកល។

យោងតាមក្រសួង គឺប្រទេស កូរ៉េខាងត្បូងពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេង ដោយក្នុងឆ្នាំ ២០២៥ ប្រទេសនេះបាននាំចូលប្រេងចំនួន ៧០% ពីតំបន់មជ្ឈិមបូព៌ា ហើយភាគច្រើននៃការដឹកជញ្ជូន នោះគឺឆ្លងកាត់ច្រកសមុទ្រហ័រមូស ។

ក្រោមយុទ្ធសាស្ត្រដែលបានកែសម្រួលថ្មីនេះ ប្រទេសកូរ៉េខាងត្បូងបានកែសម្រួលផែនការស្តុកទុកប្រេងឆៅរបស់ខ្លួន ដោយកំណត់គោលដៅបង្កើនបរិមាណស្តុកឱ្យបានប្រហែល ២០ លានបារ៉ែលបន្ថែមទៀតនៅត្រឹមឆ្នាំ ២០៣០។

ប្រែសម្រួលៈ ណៃ តុលា

To Top