ព័ត៌មានអន្តរជាតិ

លោក Lavrov លើកឡើងថា មិនមានការពន្យាពេលប្រតិបត្តិការយោធា សម្រាប់កិច្ចពិភាក្សាដើម្បីសន្តិភាព នៅអ៊ុយក្រែនឡើយ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ដោយអះអាងថា បទឈប់បាញ់បណ្តោះអាសន្នផ្តល់ ផលប្រយោជន៍ដល់ទីក្រុងគៀវ ប៉ុណ្ណោះ។

ប្រទេសអ៊ុយក្រែន និងសម្ព័ន្ធមិត្តចំនួន៥១បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយទាមទារឱ្យរុស្ស៊ីទទួលយកបទឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ
ដូច្នេះកិច្ចចរចាសន្តិភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវអាចប្រព្រឹត្តទៅបាន។ សេចក្តីថ្លែងការណ៍​ដែល​ប្រទេស​ហត្ថលេខី​រួម​មាន EU និង​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន ប្រ៊ីធេន
កាណាដា និង​អូស្ត្រាលី ត្រូវ​បាន​បោះពុម្ព​មុន​ពេល​ក្រុម​ប្រឹក្សា​សន្តិសុខ​ជួប​ប្រជុំ​ដើម្បី​ពិភាក្សា​អំពី​ជម្លោះ។

លោក Lavrov បាន​និយាយ​ក្នុង​អំឡុង​ពេល​ប្រជុំ​ថា​៖ ​យើង​នឹង​មិន​ផ្អាក​ក្នុង​ប្រតិបត្តិការ​យោធា​ពិសេស​របស់​យើង​ទេ។ អឺរ៉ុប ទោះ​គិត​យ៉ាង​ណា​ក៏​ដោយ​គ្រាន់​តែ​ចង់​ផ្អាក ហើយ
​ខ្លួន​ចង់​ប្រើ​វា​ដើម្បី​ចាក់បំពេញ​របប​គៀវ​ដោយ​អាវុធឡើងវិញ។

លោក Lavrov បានបន្ថែមទៀតថា ទីក្រុងគៀវគឺ កំពុងបានប្រើប្រាស់វិធីសាស្រ្តភេរវករយ៉ាងច្បាស់ និងដោយឥតលាក់លៀម ដោយសំដៅទៅលើការវាយប្រហាររយៈពេលវែងរបស់
អ៊ុយក្រែនលើគោលដៅជនស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី។

គួរឲ្យដឹងដែរថាអ៊ុយក្រែន និងសម្ព័ន្ធមិត្ត បានចេញការទាមទារ បទឈប់បាញ់របស់ពួកគេតិចជាងបួនថ្ងៃ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានបើកការវាយឆ្មក់យន្តហោះគ្មានមនុស្សបើក
ដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេទៅលើរដ្ឋធានីរុស្ស៊ី។ ការវាយប្រហារនេះបានសម្លាប់ជនស៊ីវិលពីរនាក់នៅជាយក្រុងរបស់ខ្លួន និងបានបំផ្លាញរោងចក្រចម្រាញ់ប្រេង អគារលំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល៕

To Top