ព័ត៌មានអន្តរជាតិ

ចិន និងសហរដ្ឋអាមេរិក គួរតែធ្វើការឆ្ពោះទៅរកទិសដៅតែមួយ និងជំរុញទំនាក់ទំនង ប្រកបដោយស្ថិរភាព ដែលមានកិច្ចសហប្រតិបត្តិការជាស្នូល ការប្រកួតប្រជែងក្នុងកម្រិតសមស្រប ការគ្រប់គ្រងភាពខុសគ្នា​ និងការប្តេជ្ញាចិត្ត​ ចំពោះសន្តិភាព

វ៉ាស៊ីនតោន៖ ប្រធានាធិបតីចិនលោក ស៊ី ថ្លែងថា ចិន និងសហរដ្ឋអាមេរិក គួរតែធ្វើការឆ្ពោះទៅរកទិសដៅតែមួយ និងជំរុញទំនាក់ទំនងប្រកបដោយស្ថិរភាព ដែលមានកិច្ចសហប្រតិបត្តិការជាស្នូល ការប្រកួតប្រជែងក្នុងកម្រិតសមស្រប ការគ្រប់គ្រងភាពខុសគ្នាបាន និងការប្តេជ្ញាចិត្តចំពោះសន្តិភាព។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងនៅក្នុងសុន្ទរកថាជាលាយលក្ខណ៍អក្សរមួយ នៅពេលដែលលោកបានមកដល់សហរដ្ឋអាមេរិកសម្រាប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋថា ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែជាដៃគូនឹងគ្នា មិនមែនជាគូប្រជែងនោះទេ។

លោកបានលើកឡើងថា ការស្តារឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិន និងការធ្វើឱ្យអាមេរិកអស្ចារ្យឡើងវិញ អាចដំណើរការទៅមុខស្របគ្នា ជួយបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ដល់ពិភពលោក។

នៅថ្ងៃពុធ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបង្ហាញពីទំនុកចិត្តថា ប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាប្រទេសធំៗទាំងពីរ អាចស្វែងរកវិធីដ៏ត្រឹមត្រូវមួយដើម្បីរួមរស់ជាមួយគ្នាបាននៅក្នុងយុគសម័យថ្មី។

លោកបានថ្លែងនៅពេលលោកបានទៅដល់សហរដ្ឋអាមេរិក​ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋថា ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក។

លោក ស៊ី បានកត់សម្គាល់ថា លោក និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឯកភាពគ្នាក្នុងការកសាងទំនាក់ទំនងប្រកបដោយលក្ខណៈស្ថាបនារវាងចិន និងអាមេរិក ដែលមានស្ថិរភាពជាយុទ្ធសាស្ត្រ ក្នុងអំឡុងពេល ដែលលោក ត្រាំ បានមកបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីខែឧសភា ដែលកិច្ចព្រមព្រៀងនេះបានផ្តល់ នូវការតម្រង់ទិសជាយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនាពេលអនាគត៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top