ព័ត៌មានអន្តរជាតិ

តួគីដាក់ផែនការ ក្នុងការផលិតដ្រូន ឲ្យបានទៅដល់ ៥លានគ្រឿង រយៈពេល៥ឆ្នាំខាងមុខ

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថាប្រទេសតួគី
បានបង្ហាញគោលបំណងផលិតយន្តហោះ គ្មានមនុស្សបើក ឬUAV ចំនួន ៥ លានគ្រឿងក្នុងរយៈ
ពេល៥ឆ្នាំ និង១០ លាន UAVs ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។

ការបង្ហាញនេះធ្វើឡើងមន្ត្រីយោធាជាន់ខ្ពស់តួគី ដែលបានថ្លែងនៅឯសមយុទ្ធ “Denizkurdu-I/2026” ដោយ
បន្ថែមទៀតថា៖សមត្ថភាពផលិតរបស់ឧស្សាហកម្មការពារជាតិ របស់យើងគឺនៅកម្រិតមួយដែលអាចបំពេញតាមគោល
ដៅនេះ ។

លោកបាននិយាយថាប្រទេសតួគីបាននឹងកំពុងប្រើប្រាស់ទាំងប្រព័ន្ធមនុស្ស និងគ្មានមនុស្សបើកក្នុងពេលដំណាលគ្នានៅ
សមុទ្រ ហើយសារៈសំខាន់នៃប្រព័ន្ធគ្មានមនុស្ស បើកនឹងកើនឡើងបន្ថែមទៀតនាពេលអនាគត។

គួរឲ្យដឹងដែរថាសមយុទ្ធ “Denizkurdu-I/2026” ត្រូវបានធ្វើឡើងពីថ្ងៃអាទិត្យ ដល់ថ្ងៃសុក្រនៅក្នុងសមុទ្រខ្មៅ សមុទ្រ
Marmara សមុទ្រ Aegean និងសមុទ្រមេឌីទែរ៉ាណេខាងកើត ។ យោងតាមរបាយការណ៍បានឱ្យដឹងថា យោធាប្រមាណជា
១៤០០០ នាក់ នាវា ១០០គ្រឿង និងយន្តហោះចំនួន ៥០គ្រឿង ដែលបានចូលរួមក្នុងសមយុទ្ធនេះ៕

To Top