ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង ប្រកាសថា នឹងបញ្ជូនទ័ពទៅគាំទ្រ នៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីត

បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសថា ប្រទេសបារាំងនឹងដាក់ ពង្រាយកងទ័ពព្រមទាំងប្រព័ន្ធ រ៉ាដា និងប្រព័ន្ធការពារដែនអាកាស ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីការពារ មជ្ឈមណ្ឌលប្រេងដ៏សំខាន់មួយ នៅសមុទ្រក្រហម ខណៈដែលទីក្រុង Riyadh ព្យាយាមទប់ទល់នឹងការកើនឡើង នៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ក្រុម Houthi ។

លោក Macron បានអះអាងថា កងកម្លាំងបារាំងនឹងមិនចូលរួមក្នុងការប្រយុទ្ធនោះទេ ប៉ុន្តែគ្រាន់តែការពាររោងចក្រថាមពលយុទ្ធសាស្ត្រក្រោមកិច្ចព្រមព្រៀងដែលបានបញ្ចប់ជាមួយទីក្រុងRiyadh ។ សេចក្តីប្រកាសនេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបាននិយាយថា ខ្លួនបានស្ទាក់ចាប់មីស៊ីលផ្លោងចំនួន៦គ្រាប់ឆ្ពោះទៅកាន់ទីក្រុង Taif ដែលជាទីតាំងមូលដ្ឋានទ័ពអាកាសដ៏សំខាន់ របស់អារ៉ាប៊ីសាអូឌីត និងទីក្រុងកំពង់ផែយុទ្ធសាស្ត្រ Yanbu ។

លោក Macron បានប្រាប់ TF1 និង France 2 កាលពីថ្ងៃព្រហស្បតិ៍ថា ៖យើងនឹងបញ្ជូនធនធានយោធា ដែលមានន័យថា ទាហាន ប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារ ដើម្បីការពារទីតាំងនៃ Yanbu។

លោក Macron បាននិយាយទៀតថា មជ្ឈមណ្ឌល Yanbu ដែលគ្រប់គ្រងប្រេងជាច្រើន លានបារ៉ែលត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារ ពីមុន ។ កំពង់ផែសមុទ្រក្រហម កាន់តែមានសារៈសំខាន់ សម្រាប់ការនាំចេញរបស់អារ៉ាប៊ីសាអូឌីត ខណៈដែលសង្រ្គាមអាមេរិក និងអ៊ីរ៉ង់បានរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរ
លើចរាចរណ៍នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ៕

To Top