ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន​ អំពាវនាវ ឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រឡប់មកកាន់ផ្លូវ នៃការចរចាវិញ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីចិន លោក ស៊ី​ ជីនពីង បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងត្រឡប់មកកាន់ផ្លូវ នៃការដោះស្រាយបញ្ហាផ្សេងៗតាមរយៈកិច្ចសន្ទនា និងការចរចាវិញឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

នៅក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ នៅឯសេតវិមាន លោក ស៊ី​ ជីនពីង​ បានលេីកឡេីងថា ប្រទេសចិនតែងតែជឿជាក់ថា អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសទាំងអស់គួរតែត្រូវបានគោរព ហើយចិនតែងតែដើរតួនាទីប្រកបដោយស្ថាបនាក្នុងការបន្ធូរបន្ថយភាពតានតឹង និងកាត់បន្ថយភាពតានតឹងនៃស្ថានភាព។

លោកបានលេីកឡេីងថា ប្រទេសចិន​ បានលើកទឹកចិត្តភាគីពាក់ព័ន្ធឱ្យបន្តប្តេជ្ញាចិត្តចំពោះដំណោះស្រាយដោយសន្តិវិធី និងរក្សានូវដំណើរការនៃការចរចា។

លោកក៏បានឧ្យដឹងផងដែរថា ប្រទេសចិនគាំទ្រ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងការត្រឡប់ទៅអនុវត្ត អនុស្សរណៈនៃការយោគយល់គ្នា (MoU) ទីក្រុងអ៊ីស្លាម៉ាបាដវិញ។

លោកក៏បានសម្តែងក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដែលគ្របដណ្តប់លើបញ្ហានុយក្លេអ៊ែរ និងបញ្ហាផ្សេងៗទៀត ហើយសម្រេចបាននូវសន្តិភាពនៅពេលឆាប់ៗខាងមុខ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top