ស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិន នៅតែជួបហានិភ័យ
ភ្នំពេញ ៖ អភិបាលខេត្តប៉ៃលិនលោកស្រី បាន ស្រីមុំបានលើកឡើងថា ស្ថានភាពគ្រោះជំនន់ទឹកភ្លៀងនៅប៉ៃលិន នៅតែជួបហានិភ័យ ទោះបីយប់ថ្ងៃ២៤ កញ្ញា ក្រុមការងារបានសហការ បើកទ្វាររំដោះទឹក ចេញពីភូមិសាស្រ្តមួយចំនួនក៏ដោយ ។

លោកស្រីបន្តថា ការជួបហានិភ័យនេះ ដោយសារអាកាសធាតុ នៅតែបន្តមិនអំណោយផល ផ្ទៃមេឃនៅតែមានសភាព អួលអាប់ភ្លៀង នៅតែបន្តធ្លាក់កំរិតមធ្យម ។
ជាមួយនឹងស្ថានភាពមិនអំណោយ ជួបហានិភ័យបែបនេះ លោកស្រីអភិបាលខេត្តបានអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់នៅក្នុងឃុំស្ទឹងត្រង់ សាលាក្រៅ ភូមិ ស្រែអន្ទាក់ កោះកែវ និងអ្នកមានលំនៅដ្ឋានជិតជាប់ អូរ ស្ទឹង ត្រូវចាកចេញរកទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន ៕



