ព័ត៌មានជាតិ

លោក ខូយ រីដា និង លោក ម៉ក់ រ៉ា ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត 

ពោធិ៍សាត់÷ ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំថ្មកែវ ជាន់ទី២ សាលាខេត្ត
លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធបញ្ជូន រូបភាព និងសម្លេង(ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣ ៖
១-សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥។
២-របាយការណ៍វឌ្ឍនភាពនៃការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងតភ្ជាប់ទៅទីផ្សារអន្តរជាតិ។
៣-របាយការណ៍វឌ្ឍនភាពនៃវិស័យភស្តុភារកម្ម។

អត្ថបទនេះដោយ ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា / ដើមអម្ពិល

To Top