ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា បង្កើតការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្ដីសម្រេចបង្កើត ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា មួយនៅទីក្រុងប៉ារីស ប្រទេសបារាំង ហៅថា «ការិយាល័យតំណាងសភា ពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង»។

ព្រំដែន មណ្ឌលការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ត្រូវកំណត់តាមព្រំដែននៅទីក្រុងប៉ារីស ប្រទេសបារាំង ។

សូមបញ្ជាក់ថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង មានសមាជិកជ្រើសតាំង ចំនួន១៥ រូប ដែលជ្រើសតាំងតាមការបោះឆ្នោត ។ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង មិនប្រើប្រាស់ ថវិកាជាតិឡើយ៕

To Top