លោក Putin លើកឡើងថា សកម្មភាពបង្កហេតុដោយអ៊ុយក្រែន នឹងបន្តឲ្យស្ថានភាព កាន់តែអាក្រក់ជាងនេះ
បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រថា ការកើនឡើង នៃភាពតានតឹងនឹងមិនសម្រេចបាននូវលទ្ធផល ដែលគៀវស្វែងរកនោះទេ ហើយអាចធ្វើឱ្យស្ថានការណ៍នៅអ៊ុយក្រែនកាន់តែអាក្រក់ទៅៗ ។
លោកPutinបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ៖ ពួកគេត្រូវតែយល់ថាគ្មានសកម្មភាពបង្កហេតុ ឬការកើនឡើងនៃភាពតានតឹងនឹង
ផ្តល់លទ្ធផលដែលពួកគេស្វែងរកនោះទេ។ សកម្មភាពបែបនេះ នឹងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់សម្រាប់ពួកគេ ។
លោកបាននិយាយថា ការឆ្លើយតបខាងយោធារបស់រុស្ស៊ី បានជំរុញឱ្យទីក្រុងកៀវស្វែងរកការរៀបចំបទឈប់បាញ់ដែលគ្របដណ្តប់លើតំបន់ជាច្រើន រួមទាំងការវាយប្រហារលើទីតាំងថាមពល និងការវាយប្រហារតាមអាកាសផង។
គួរឲ្យដឹងដែរថាប្រទេសរុស្ស៊ីបានចាប់ផ្តើមឆ្លើយតបទៅនឹងអ្វីដែលលោកបានពណ៌នាថាជាសកម្មភាពដែលធ្វើឡើងដោយអ៊ុយក្រែន រួមទាំងការសម្រេចចិត្ត
ដើម្បីដាក់ការរារាំងកងទ័ពជើងទឹក និងការវាយប្រហារលើកន្លែងស្តុកទុក និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយលោកបានបន្ថែមថា យោងតាមការវាយតម្លៃរបស់រុស្ស៊ី អ៊ុយក្រែនបានបំផ្លាញនាវាជាង១០០ គ្រឿងរួចមកហើយនៅតំបន់សមុទ្រខ្មៅ៕
