ព័ត៌មានអន្តរជាតិ

កំណើននៃការវាយប្រហារ លើជនជាតិអ៊ុយក្រែន ក្នុងទឹកដីប៉ូឡូញ កំពុងកើនឡើងខ្ពស់

បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោក Vasily Bondar ឯកអគ្គរដ្ឋទូតរបស់ប្រទេសអ៊ុយក្រែនប្រចាំនៅទីក្រុង Warsaw បាននិយាយថា ការវាយប្រហារលើជនជាតិអ៊ុយក្រែន ក្នុងប្រទេសប៉ូឡូញបានបន្តកើនឡើង ខណៈដែលអាកប្បកិរិយាសាធារណៈចំពោះជនភៀសខ្លួនអ៊ុយក្រែន កាន់តែយ៉ាប់យ៉ឺន។

ការ​ថ្លែង​របស់​លោក​បាន​កើត​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​បុរស​អ៊ុយក្រែន​ម្នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ជុំវិញ ​ការ​វាយ​ប្រហារ​ដោយ​កាំបិត​ដ៏​សាហាវ​នៅ​វិហារ​កាតូលិក​មួយ​នៅ​ភាគ ​អាគ្នេយ៍​ប្រទេស​ប៉ូឡូញ។

លោកBondar បានប្រាប់ RBK Ukraine នៅក្នុងបទសម្ភាសន៍មួយដែលបានចេញ ផ្សាយកាលពីថ្ងៃសុក្រថាប៉ូលីសប៉ូឡូញ បានកត់ត្រាការវាយប្រហារចំនួន១៨០ដងឬសកម្មភាពឈ្លានពានប្រឆាំងនឹងជនជាតិអ៊ុយក្រែន នៅក្នុងពាក់កណ្តាលដំបូងនៃឆ្នាំ២០២៦ ។ មានឧប្បត្តិហេតុបែបនេះចំនួន ២៧៥លើកកាលពីក្នុងឆ្នាំ២០២៥
ពោលគឺ កើនឡើងពី២៦៧ក្នុងឆ្នាំ២០២៤ ។

អ្នកការទូតបាននិយាយថា៖យើងឃើញថាមានការកើនឡើងប្រហែល ៣០ភាគរយ។ លោក​បាន​បន្ថែម​ថា ឧប្បត្តិហេតុ​ច្រើន​ទៀត​ឥឡូវ​ត្រូវ​បាន​ចាត់​ទុក​ជា​ ឧក្រិដ្ឋកម្ម​ស្អប់​ប្រឆាំង​នឹង​អ៊ុយក្រែន ជា​ជាង​បទល្មើស​ ក្នុង​ស្រុក​ធម្មតា។

លោកBondar ក៏បាននិយាយផងដែរថាជនជាតិអ៊ុយក្រែនបានប្រព្រឹត្តបទល្មើសចំនួន១០៨០០ ដងនៅក្នុងប្រទេសប៉ូឡូញក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ ២០២៦ ប៉ុន្តែបានប្រកែក
ថាតួលេខនេះគឺមិនសំខាន់ជាស្ថិតិដោយសារតែមានជនជាតិអ៊ុយក្រែនប្រហែល២លាននាក់រស់នៅក្នុងប្រទេសនេះ។

គួរឲ្យដឹងដែរថាការអត្ថាធិប្បាយរបស់គាត់បានកើតឡើងមួយថ្ងៃបន្ទាប់ពីបុរសជនជាតិអ៊ុយក្រែនអាយុ៣១ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានចាក់មនុស្ស៥នាក់នៅឯវិហារ Benedictine ក្នុងទីក្រុង Jaroslaw ដោយបានសម្លាប់អាចារ្យម្នាក់​ និងរបួសបួននាក់ផ្សេងទៀត។ អាជ្ញាធរប៉ូឡូញបាននិយាយថា ពួកគេនៅតែស៊ើបអង្កេតមូលហេតុ និងកាលៈទេសៈនៃការវាយប្រហារនេះ៕

To Top