ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់កំពុងរង់ចាំចំណាត់ការ របស់សហរដ្ឋអាមេរិក បន្ទាប់ពីរបាយការណ៍ របស់កាសែត WSJ ផ្សាយថា លោក Trump បដិសេធផែនការសន្តិភាព‎

‎‎បរទេស៖ នៅថ្ងៃសៅរ៍ ប្រទេសអ៊ីរ៉ង់កំពុងរង់ចាំការឆ្លើយតបជាផ្លូវការ ពីសហរដ្ឋអាមេរិក ចំពោះសំណើរបស់ខ្លួន ក្នុងការបើកច្រកសមុទ្រហ័រមូស (Strait of Hormuz) ឡើងវិញ និងបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងជម្លោះតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីកាសែត Wall Street Journal បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធកិច្ចព្រមព្រៀងនេះ។
‎
‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ថា អ៊ីរ៉ង់បានលើកឡើងពីគំនិតផ្តួចផ្តើមផ្នែកការទូតនេះនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដោយបញ្ជាក់ថា សំណើនេះត្រូវបានបញ្ជូនទៅកាន់ភាគីអាមេរិកតាមរយៈអ្នកសម្របសម្រួលគឺប្រទេសកាតា ហើយវាអាចបើកផ្លូវទឹកដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រនេះឡើងវិញ ព្រមទាំងបញ្ចប់អរិភាពនៅក្នុងតំបន់ក្នុងរយៈពេល ៧ ថ្ងៃ។
‎
‎ភាគីអ៊ីរ៉ង់ក៏បានពិភាក្សាជាមួយគូប្រជែងរបស់ខ្លួនគឺអារ៉ាប៊ីសាអូឌីតផងដែរពាក់ព័ន្ធនឹងច្រកសមុទ្រនេះ ដោយសង្កត់ធ្ងន់លើផល ប៉ះពាល់នៃជម្លោះដែលមានរយៈពេល ៧ ខែមកហើយ ដែលបានរំខានដល់ការ ដឹកជញ្ជូនប្រេងតាមរយៈផ្លូវនាវាចរណ៍ដ៏សំខាន់បំផុតមួយរបស់ពិភពលោក និងបានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក។
‎
‎រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រាប់អ្នកសារព័ត៌មាននៅអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងនេះនឹងចាប់ផ្តើមដំណើរការរាប់ថយក្រោយរយៈពេល ៧ ថ្ងៃសម្រាប់ការបើកច្រកសមុទ្រនេះឡើងវិញ និងការផ្អាកការប្រយុទ្ធគ្នានៅក្នុងតំបន់។
‎
‎សម្រួល: ណៃ តុលា

To Top