Feature

លោក ខូយ រីដា និងអភិបាលស្រុកក្រគរ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅឃុំឈើតុំ

ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្នុងការចុះពិនិត្យនេះ ថ្នាក់ដឹកនាំខេត្ត និងស្រុកបានយកចិត្តទុកដាក់ពិនិត្យ ស្ថានភាពទឹកជំនន់ ផលប៉ះពាល់ និងបញ្ហាប្រឈមនានា ដែលកំពុងកើតមាន ព្រមទាំងសួរសុខទុក្ខ និងស្វែងយល់ពីការរស់នៅ របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង (Flash Flood) ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត និងអភិបាលស្រុក បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ ឱ្យបន្តតាមដានស្ថានភាពទឹកជាប្រចាំ និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម របស់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ជាពិសេសការរក្សាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ដែលរងផលប៉ះពាល់។

ការចុះពិនិត្យនេះ ក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំខេត្ត និងរដ្ឋបាលស្រុកក្រគរ ក្នុងការតាមដានស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន និងរួមចំណែកជួយសម្រួល ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលមានជំនន់ទឹកភ្លៀង។

អត្ថបទនេះដោយ ÷ ខេម៉ា / ដើមអម្ពិល  

To Top