Feature

ប្រមុខការទូតកម្ពុជា ជួប អគ្គលេខាធិការអង្គការសហប្រជាជាតិ ពិភាក្សា លើបញ្ហាបច្ចុប្បន្នភាព ព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងឱកាស នៃការអញ្ជើញចូលរួម កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ចាប់តាំងពីបេសកកម្មអ៊ុនតាក់ (UNTAC) ដែលបានគាំទ្រដល់ការអភិវឌ្ឍជាតិ ។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្ងើចសរសើរយ៉ាងខ្លាំង ចំពោះសមិទ្ធផល ដ៏លេចធ្លោរបស់លោកអគ្គលេខាធិការ ក្នុងការដឹកនាំក៏ដូចជាធ្វើឱ្យអង្គការនេះកាន់តែរឹងមាំ និងដើរតួនាទីយ៉ាងសំខាន់ ជាពិសេសក្នុងអំឡុងពេលជាច្រើនទសវត្សរ៍ ដែលពោរពេញដោយការវិវត្ត ភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមធំៗជាច្រើន។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផងដែរ ៕

To Top