Feature

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីនិវត្តជន ជាង ២ពាន់នាក់ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនប្រមាណ ២.០១៤នាក់ នៅបរិវេណសាលាខេត្តកំពង់ស្ពឺ ។

ក្នុងឱកាសនោះលោក ឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខដោយក្តីនឹករលឹក និងស្និទ្ធស្នាលបំផុត ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកតាលោកយាយជាមន្ត្រីនិវត្តជនទាំងអស់។

ពិធីនេះ គឺជាការបញ្ជាក់បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះសុខទុក្ខ និងការដឹងគុណដល់មន្ត្រីរាជការ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បម្រើជាតិ និងប្រជាជននាពេលកន្លងមក៕
ដោយ÷សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|ដើមអម្ពិល|រូបថតដើមអម្ពិល

To Top