លោកស្រី អាន ម៉ូលីដា ចាត់ឲ្យក្រុមការងារជាតំណាងឲ្យក្រុមហ៊ុន Genzeberg នាំយកនូវទឹកផ្លែឈើ ភេសជ្ជៈនិងទឹកបរិសុទ្ធ(GANZBERG)ចំនួន៣០០កេស មកប្រគល់ជូនដល់បញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំទទួលទឹកផ្លែឈើ ភេសជ្ជៈនិងទឹកបរិសុទ្ធ(GANZBERG)ចំនួន៣០០កេស ដោយលោកស្រី អាន ម៉ូលីដា បានចាត់ក្រុមការងារជាតំណាងឲ្យក្រុមហ៊ុន Genzeberg បាននាំយកមកប្រគល់ជូនដល់បញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព៕
តាមរយៈក្រុមការងារអាវុធហត្ថ ក៏បានពាំនាំនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជូនចំពោះ លោកស្រី អាន ម៉ូលីដា ជាតំណាងឲ្យក្រុមហ៊ុន Genzeberg ប្រចាំខេត្តកំពង់ស្ពឺ ដែលចាត់ឲ្យក្រុមការងារយកនូវទឹកផ្លែឈើ ភេសជ្ជៈនិងទឹកបរិសុទ្ធ(GANZBERG)មកប្រគល់ឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ព្រមទាំងបានផ្តាំផ្ញើរជូនពរដល់លោកស្រី អាន ម៉ូលីដា និងក្រុមគ្រួសារ ព្រមទាំង លោកអគ្គនាយកក្រុមហ៊ុន Genzeberg រួមទាំងបុគ្គលិកទាំងអស់ សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច សូមឱ្យមាននូវសំណាងល្អ និងភាពរីកចម្រើនជានិរន្តរ៍៕
