ព័ត៌មានអន្តរជាតិ

លោក Trump និងថ្នាក់ដឹកនាំកំពូលផ្នែក AI ត្រូវបានចោទសួរជុំវិញ “ការគំរាមកំហែងដល់អត្ថិភាពមនុស្សជាតិ”

បរទេស៖ អ្នកសារព័ត៌មាន Mark Stone នៃបណ្តាញទូរទស្សន៍ Sky News ថ្ងៃទី៣០​ ខែកញ្ញា ឆ្នាំ២០២៦នេះ​ បានចោទសួរទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump រួមទាំងថ្នាក់ដឹកនាំកំពូលៗក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ក្នុងនោះរួមមានទាំងមហាសេដ្ឋី Elon Musk ផងដែរ អំពីលទ្ធភាពនៃការអនុវត្តវិធានការ “ស្វ័យគ្រប់គ្រង” (Self-regulation) លើបច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ។

ហានិភ័យដល់អត្ថិភាពមនុស្សជាតិ ការលើកឡើងអំពីផលប៉ះពាល់ និងការព្រួយបារម្ភថាតើ AI អាចវិវត្តរហូតដល់កម្រិតដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬការគំរាមកំហែងដល់អត្ថិភាពរបស់មនុស្សជាតិដែរឬទេ។

ការស្វ័យគ្រប់គ្រង (Self-Regulation) ការចោទសួរចំៗថាតើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងវិស័យ AI ផ្ទាល់ អាចដាក់ចេញនូវបទប្បញ្ញត្តិគ្រប់គ្រងសុវត្ថិភាពដោយខ្លួនឯងប្រកបដោយប្រសិទ្ធភាពបានដែរឬទេ ដោយមិនចាំបាច់មានការជ្រៀតជ្រែក ឬច្បាប់តឹងរ៉ឹងពីរដ្ឋាភិបាល។

ប្រែសម្រួល៖​គីរី

To Top