សហគមន៍អន្ដរជាតិ គួរជំរុញឱ្យជប៉ុន គោរពតាមគោលការណ៍ មិនមានអាវុធនុយក្លេអ៊ែរទាំងបី
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឧ្យដឹងថា សហគមន៍អន្តរជាតិគួរតែជំរុញឱ្យជប៉ុនគោរពតាមគោលការណ៍មិនមានអាវុធនុយក្លេអ៊ែរទាំងបី អនុវត្តដោយស្មោះត្រង់ នូវកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញាមិនរីករាលដាលអាវុធនុយក្លេអ៊ែរ (NPT) និងបោះបង់ចោលទាំងស្រុងនូវការប៉ុនប៉ង “យោធូបនីយកម្មឡើងវិញ” និងការកាន់កាប់អាវុធនុយក្លេអ៊ែរ។
អ្នកនាំពាក្យលោក Guo Jiakun បានថ្លែងបែបនេះនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីប្រធានស្ថាប័នការពារជាតិជប៉ុនបច្ចុប្បន្នបានឧ្យដឹងថា ការពិភាក្សាអំពីការកាន់កាប់អាវុធនុយក្លេអ៊ែរ និងនាវាមុជទឹកនុយក្លេអ៊ែររបស់ជប៉ុន គួរតែធ្វើឡើងដោយគ្មានការហាមឃាត់។
លោកបានលេីកឡេីងថា ការកាន់កាប់អាវុធនុយក្លេអ៊ែរមិនមែនជាបញ្ហាដែលជប៉ុនអាច “អនុញ្ញាតឱ្យមានការពិភាក្សា” តាមចិត្តចង់នោះទេ។ លោកបានបន្ថែមថា ជប៉ុនគឺជាភាគីនៃសន្ធិសញ្ញា NPT ក្នុងនាមជារដ្ឋ ដែលមិនមានអាវុធនុយក្លេអ៊ែរ ដូច្នេះហើយទើបមានកាតព្វកិច្ចច្បាស់លាស់ ក្រោមច្បាប់អន្តរជាតិក្នុងការមិនទទួល ផលិត ទទួលបាន ឬផ្ទេរអាវុធនុយក្លេអ៊ែរ ហើយរឿងនេះមិនអាចយកមកចរចាបានឡើយ។
លោកបានចង្អុលបង្ហាញថា កាលពីខែកុម្ភៈ លោកស្រី Sanae Takaichi ដែលត្រូវបានលើកឡើងក្នុងនាមជាអ្នកតំណាងជាន់ខ្ពស់ជប៉ុន បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ជប៉ុន ចំពោះគោលការណ៍មិនមាន អាវុធនុយក្លេអ៊ែរទាំងបី ហើយតំណាងរបស់ជប៉ុន ក៏បានបញ្ជាក់ជាថ្មីជាច្រើនដងនៅក្នុងសន្និសីទត្រួតពិនិត្យរបស់ភាគីសន្ធិសញ្ញា NPT ក្នុងឆ្នាំនេះថា គោលការណ៍ទាំងបីនេះនឹងមិនត្រូវបានផ្លាស់ប្តូរឡើយ។
លោកបានបន្ដថា “ការលើកឡើងរបស់ប្រធានស្ថាប័នការពារជាតិជប៉ុន បច្ចុប្បន្នដែលថា ‘គ្មានការហាមឃាត់លើបញ្ហានុយក្លេអ៊ែរ’ គឺជាការញុះញង់យ៉ាងច្បាស់ក្រឡែត និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញា NPT និងសណ្តាប់ធ្នាប់អន្តរជាតិក្រោយសម័យសង្គ្រាម។
វាផ្ទុយស្រឡះពីគោលការណ៍មិនមានអាវុធ នុយក្លេអ៊ែរទាំងបី ដែលជប៉ុនអះអាងថា ខ្លួនប្រកាន់ខ្ជាប់។ ការលើកឡើងរបស់លោកបានបង្ហាញម្តងទៀត នូវមហិច្ឆតារបស់ក្រុមស្តាំនិយមជប៉ុន ក្នុងការស្វែងរកឱ្យជប៉ុនក្លាយជាប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ”៕
