លោក ខូយ រីដា អំពាវនាវប្រជាពលរដ្ឋ បន្តរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ គ្រប់ទីកន្លែង
ពោធិ៍សាត់ ÷ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកទឹកចិត្ត និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់ ឱ្យបន្តធ្វើជាគំរូដ៏ល្អជានិច្ច ក្នុងការទុកដាក់សំរាម និងអនាម័យបរិស្ថានឱ្យបានត្រឹមត្រូវ ទោះបីជាអញ្ជើញទៅកាន់រាជធានី-ខេត្តផ្សេងៗ ឬទីសាធារណៈណាក៏ដោយ។

ការលើកឡើងបែបនេះ នៅចំណតផ្សារភួពុយ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-កម្មការិនី ដែលវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ក្រោយមកលេងស្រុកកំណើត ក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។







អត្ថបទដោយ ÷ រដ្ឋបាលខេត្ត ពោធិ៍សាត់ ខេម៉ា / ដើមអម្ពិល
