Feature

កម្ពុជា បង្ហាញជំហរយ៉ាងមុតមាំ ជំរុញភាពធន់ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាមួយសហគមន៍អន្តរជាតិ

ភ្នំពេញ ៖ កម្ពុជា បានប្រកាសបង្ហាញជំហរ យ៉ាងមុតមាំ ក្នុងចូលរួមកាត់បន្ថយការបញ្ជេញឧស្ម័ន្នផ្ទះកញ្ជក់ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការធ្វើទំនើបកម្មបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ ឱ្យមកនៅកម្រិតទាបបំផុត។

នេះជាការលើកឡើងរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធីបើកវេទិកា «បញ្ញាសប្បនិម្មិត សម្រាប់ការប្រែប្រួលអាកាសធាតុឆ្នាំ ២០២៦»(Artificial Intelligence for Climate Action Forum 2026)។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សមាជិកនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុទទួលបន្ទុកផ្នែកបច្ចេកវិទ្យា (UNFCCC TEC) លោកស្រីតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាង KOICA ប្រចាំកម្ពុជា ព្រមទាំងអ្នកជំនាញការបច្ចេកវិទ្យា វិទ្យាសាស្ត្រអាកាសធាតុ និងប្រតិភូជាតិ-អន្តរជាតិប្រមាណ ២០០នាក់ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

លោក រដ្ឋមន្រ្តី បានថ្លែងបន្ថែមគន្លឹះសំខាន់ៗមួយចំនួន ដែលបណ្តាប្រទេសក្នុងពិភពលោក ត្រូវរួមគ្នាទប់ស្កាត់ការកើនឡើងកម្តៅផែនដី ត្រឹម១,៥ អង្សារ។ តាមរយៈវេទិកានេះ លោកបណ្ឌិត អ៊ាង សុផលែ្លត បានមានប្រសាសន៍ អំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបង្កើនការផ្ទេរបច្ចេកវិទ្យា AI និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាថាការប្រើប្រាស់បច្ចេកវិទ្យានេះ ប្រកបដោយសមធម៌ និងរួមគ្នាជួយសង្គ្រោះភពផែនដី ពីការគំរាមកំហែងពីឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ។

លោក បានថ្លែងបន្ថែមថា ការប្រើប្រាស់បច្ចេកវិទ្យាថ្មីជាពិសេស AI នឹងជួយដល់សុក្រឹតកម្មបរិស្ថានកិច្ចនៅកម្ពុជា ដែលបាននិងកំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ឱ្យស្ថិតក្នុងកម្រិតទាបបំផុត ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងអព្យាក្រឹតកាបូន។

ក្នុងឱកាសនោះ លោកស្រី Vladanka Andreeva តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងសង្កត់ធ្ងន់លើសារៈសំខាន់នៃបច្ចេកវិទ្យា AI ជួយចូលរួមចំណែកយ៉ាងសកម្ម ជាមួយ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គមដែលមានភាពធន់ និងការឆ្លើយតបតទាន់ពេលវេលាទៅនឹងការប្រែប្រួលអាកាសធាតុ។

លោក Fred Ontonri សមាជិកនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុទទួលបន្ទុកផ្នែកបច្ចេកវិទ្យា (UNFCCC TEC) បានលើកឡើងផងដែរថា វេទិកា»(Artificial Intelligence for Climate Action Forum 2026) ដែលបានរៀបចំឡើងនៅកម្ពុជា បាពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាមិនត្រឹមតែជាប្រទេស ដែលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ប៉ុន្តែបានដើរតួនាទីយ៉ាងសកម្ម ក្នុងការនាំយកដំណោះស្រាយបច្ចេកវិទ្យាទំនើប មកដោះស្រាយវិបត្តិសកលកាប្រែប្រួលអាកាសធាតុ ដើម្បីជួយដល់ភពផែនដី៕

To Top