event

នៅសល់តែ 50 សំបុត្រទៀតតែប៉ុណ្ណោះ! AMAZFIT RECHARGE RUN 2026 ជិតបិទការចុះឈ្មោះហើយ

ភ្នំពេញ៖ ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ប្រណាំង AMAZFIT RECHARGE RUN 2026 កំពុងឈានដល់ដំណាក់កាលចុងក្រោយហើយ! នៅសល់តែ 50 សំបុត្រទៀតប៉ុណ្ណោះ មុនពេលបិទការចុះឈ្មោះ។ Amazfit Cambodia សូមអញ្ជើញអ្នកស្រឡាញ់ការរត់ និងអ្នកដែលចង់ចូលរួមសកម្មភាពសប្បុរសធម៌ទាំងអស់ ប្រញាប់ចុះឈ្មោះ ដើម្បីកុំឱ្យខកខានឱកាសពិសេសនេះ។

ព្រឹត្តិការណ៍រត់ប្រណាំងលើកដំបូងរបស់ Amazfit Cambodia នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2026 នៅ Chip Mong Mega Mall 271 ដោយរំពឹងថានឹងមានអ្នកចូលរួមប្រមាណ 600 នាក់ ក្រោមស្មារតី «រត់ដើម្បីបរិច្ចាគ! រត់ដើម្បី Recharge ខ្លួនឯង»។

លើសពីការរត់ដើម្បីសុខភាព និងបង្កើតទម្លាប់រស់នៅប្រកបដោយថាមពលវិជ្ជមាន ព្រឹត្តិការណ៍នេះក៏មានគោលបំណងចូលរួមចែករំលែកក្តីសង្ឃឹមដល់កុមារកម្ពុជាផងដែរ។ ប្រាក់ចំណូលទទួលបានពីការចុះឈ្មោះនឹងត្រូវបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) ដើម្បីរួមចំណែកគាំទ្រដល់ការថែទាំសុខភាពកុមារ។

អ្នកចូលរួមអាចជ្រើសរើសចម្ងាយរត់ 5KM ឬ 10KM ហើយនឹងទទួលបានកញ្ចប់ចូលរួមដែលរួមមានអាវយឺតកម្មវិធី លេខសម្គាល់អ្នករត់ និងមេដាយសម្រាប់អ្នកបញ្ចប់ការរត់។ លើសពីនេះ ក៏មានសកម្មភាពកម្សាន្ត និងបទពិសោធន៍ផ្សេងៗ ដើម្បីបង្កើតបរិយាកាសរីករាយសម្រាប់អ្នករត់ ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍អ្នកស្រឡាញ់កីឡា។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយ Amazfit Cambodia ដោយសហការជាមួយ FBO, Cam-Paint និងមន្ទីរពេទ្យកុមារអង្គរ ព្រមទាំងមានការចូលរួមគាំទ្រពីដៃគូឧបត្ថម្ភ ដៃគូសហការ ដៃគូសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ដៃគូថែទាំផ្នែកកីឡា និងដៃគូផ្សព្វផ្សាយជាច្រើន ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាបទពិសោធន៍ដ៏មានអត្ថន័យសម្រាប់អ្នកចូលរួមទាំងអស់។

សម្រាប់ Amazfit Cambodia ការរត់មិនមែនមានន័យត្រឹមតែការឈានដល់បន្ទាត់បញ្ចប់នោះទេ ប៉ុន្តែជាឱកាសក្នុងការថែរក្សាសុខភាព ពង្រឹងស្មារតី បង្កើតទំនាក់ទំនងក្នុងសហគមន៍ និងចែករំលែកអំពើល្អទៅកាន់អ្នកដទៃ។

នៅសល់តែ 50 សំបុត្រចុងក្រោយ ប៉ុណ្ណោះ។ ប្រសិនបើអ្នកមានគម្រោងចូលរួម សូមកុំរង់ចាំរហូតដល់យឺតពេល។ ចុះឈ្មោះឥឡូវនេះ ដើម្បីក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ដែលបញ្ចូលគ្នារវាងសុខភាព កីឡា និងសកម្មភាពសប្បុរសធម៌។

📅 កាលបរិច្ឆេទ៖ 8 ខែវិច្ឆិកា ឆ្នាំ 2026
📍 ទីតាំង៖ Chip Mong Mega Mall 271
🏃 ចម្ងាយ៖ 5KM និង 10KM
🎟️ ចំនួននៅសល់៖ ត្រឹមតែ 50សំបុត្រទៀតប៉ុណ្ណោះ!

ឆាប់រាស់រាន់ឡើង!ចំនួនមានកំណត់!កុំឱ្យឱកាសនេះកន្លងផុតទៅ!

មករត់ ដើម្បីសុខភាពរបស់អ្នក។
មករត់ ដើម្បីចែករំលែកក្តីសង្ឃឹម។
មករត់ ដើម្បីធ្វើឱ្យរាល់ជំហានមានន័យ។

AMAZFIT RECHARGE RUN 2026 — រត់ដើម្បីបរិច្ចាគ! រត់ដើម្បី Recharge ខ្លួនឯង!

To Top