Feature

លោកបណ្ឌិត ប្រាំង ជលសា ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ រងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង និងអ្នកជំងឺ ដែលត្រូវជម្លៀសទៅកាន់ទីតាំង មានសុវត្ថិភាពនៅស្រុកក្រគរ

ពោធិ៍សាត់ ៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកក្រគរ និងត្រូវបានជម្លៀស ទៅកាន់ទីតាំងមានសុវត្ថិភាព ដោយសារមន្ទីរពេទ្យរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ។

ក្នុងឱកាសនោះ លោកបណ្ឌិត ប្រាំង ជលសា បានចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ព្រមទាំងស្វែងយល់ពីស្ថានភាពរស់នៅ និងការសម្រាកព្យាបាលរបស់អ្នកជំងឺដែលត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យ ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលដែលជំនន់ទឹកកំពុងបង្កផលប៉ះពាល់។
ជាមួយគ្នានេះ លោកបណ្ឌិតក៏បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីសាកសួរសុខទុក្ខ ស្តាប់ពីស្ថានភាព ជាក់ស្តែង និងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋក្នុងគ្រា ដែលជួបប្រទះការលំបាកដោយសារគ្រោះធម្មជាតិ ។

សកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងក្រុមការងារចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកជំងឺ និងគ្រួសារដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ព្រមទាំងជាការរួមចំណែកលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋឱ្យមានភាពកក់ក្តៅ និងជឿជាក់ក្នុងការជម្នះការ លំបាកដែលកំពុងកើតមាន ៕

អត្ថបទដោយ÷ ខេម៉ា / ដើមអម្ពិល

To Top