ព័ត៌មានអន្តរជាតិ

កូរ៉េខាងជេីង បាញ់សាកល្បងមីស៊ីល នាំផ្លូវយុទ្ធសាស្ត្រ​ ចេញពីនាវាមុជទឹក

ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ កូរ៉េខាងជេីង (KCNA) បានរាយការណ៍ថា ស្ថាប័នគ្រប់គ្រងមីស៊ីលកូរ៉េខាងជេីង​ បានធ្វើការសាកល្បងបាញ់មីស៊ីលនាំផ្លូវយុទ្ធសាស្ត្រចំនួន ២ ប្រភេទ ដែលបាញ់ចេញពីនាវាមុជទឹក នៅតំបន់ដែនទឹកភាគខាងកើតនៃប្រទេស កាលពីថ្ងៃពុធ។

របាយការណ៍នោះ បានបញ្ជាក់ថា ការសាកល្បងនេះមានគោលបំណង ត្រួតពិនិត្យស្ថានភាព នៃការត្រៀមខ្លួន ចល័តរបស់ប្រព័ន្ធប្រយុទ្ធក្រោមទឹក និងលើកកម្ពស់សមត្ថភាព របស់កងទ័ពជើងទឹក ក្នុងការអនុវត្ត បេសកកម្មយុទ្ធសាស្ត្ររបស់ខ្លួន ព្រមទាំងបង្ហាញពីភាពជឿជាក់ខ្ពស់ និងសមត្ថភាពនៃប្រព័ន្ធរារាំង សង្គ្រាមរបស់ប្រទេសនេះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top