ទិដ្ឋភាពលេចធ្លោ និងការបិទបញ្ចប់ដ៏រំជើបរំជួលនៃមហាព្រឹត្តិការណ៍កីឡាអាស៊ីប្រចាំឆ្នាំ 2026
ម៉ាកយីហោលំដាប់ពិភពលោក 1xBet សូមសង្ខេបព្រឹត្តិការណ៍កីឡាអាស៊ីរដូវក្តៅលើកទី 20 ដែលបានប្រារព្ធឡើងពីថ្ងៃទី 19 ខែកញ្ញា ដល់ថ្ងៃទី 4 ខែតុលា នៅខេត្ត Aichi និងទីក្រុង Nagoya ប្រទេសជប៉ុន។
ការផ្លាស់ប្តូរកម្មវិធីប្រកួត
ក្នុងឆ្នាំ 2026 អត្តពលិកជាង 10,000 នាក់មកពី 46 ប្រទេស បានប្រកួតប្រជែងដណ្តើមមេដាយលើ 43 ប្រភេទកីឡា ដែលចំនួននេះតិចជាងព្រឹត្តិការណ៍កីឡាអាស៊ីលើកមុនចំនួន 12 ប្រភេទកីឡា។ ព្រឹត្តិការណ៍នេះក៏មានបញ្ចូលប្រភេទកីឡាថ្មីៗជាច្រើនដែលបង្ហាញខ្លួនជាលើកដំបូងផងដែរ រួមមានកីឡាជិះកង់ BMX ហ្វ្រីស្តាយ, គុនចម្រុះ, ប៉ាដែល, ជិះក្តាររលក, កីឡាទាត់បាល់លើតុ និងតេក្វាន់ដូនិម្មិត។
ភាពខ្លាំងដាច់គេរបស់ចិន
ចិនបានឈរនៅកំពូលតារាងមេដាយក្នុងគម្លាតយ៉ាងឆ្ងាយ ដែលបន្តពង្រឹងឋានៈរបស់ខ្លួនជាមហាអំណាចកីឡាម្តងទៀត។ អត្តពលិកចិនដណ្តើមបានមេដាយមាស 169 ប្រាក់ 89 និងសំរឹទ្ធ 83។
ម្ចាស់ផ្ទះជប៉ុនបញ្ចប់ក្នុងចំណាត់ថ្នាក់ទីពីរ ដោយឈ្នះមេដាយមាស 83 ប្រាក់ 95 និងសំរឹទ្ធ 91 ខណៈកូរ៉េខាងត្បូងឈរនៅចំណាត់ថ្នាក់កំពូលទាំងបី ដោយទទួលបានមេដាយមាស 39 ប្រាក់ 43 និងសំរឹទ្ធ 68។
ស្ថិរភាពរបស់អ៊ូសបេគីស្ថាន និងការបោះជំហានទៅមុខរបស់កាហ្សាក់ស្ថាន
អ៊ូសបេគីស្ថានបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទីប្រាំក្នុងតារាងមេដាយសរុបជាលើកទីបីជាប់ៗគ្នាក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ដោយនាំយកមេដាយមាស 21 ប្រាក់ 25 និងសំរឹទ្ធ 24 ត្រឡប់ទៅផ្ទះវិញ។ ជាទូទៅ អត្តពលិកអ៊ូសបេកតែងតែធ្វើបានល្អដាច់គេក្នុងប្រភេទកីឡាប្រយុទ្ធ និងប្រដាល់។
កាហ្សាក់ស្ថានឈរនៅចំណាត់ថ្នាក់ទីប្រាំបីសម្រាប់តារាងមេដាយមាសដោយដណ្តើមបាន 12 មេដាយ ប៉ុន្តែឈរនៅចំណាត់ថ្នាក់ទីប្រាំ ដោយមានមេដាយសរុប 84 តាមពីក្រោយតែចិន ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌាប៉ុណ្ណោះ។ កាលពីបួនឆ្នាំមុននៅទីក្រុង Hangzhou កាហ្សាក់ស្ថានសូម្បីតែចំណាត់ថ្នាក់កំពូលទាំង 10 ក៏មិនអាចឈានដល់ផង។
លទ្ធផលកីឡាជាក្រុម
នៅក្នុងវគ្គផ្តាច់ព្រ័ត្របាល់ទាត់បុរស កូរ៉េខាងត្បូងបានយកឈ្នះជប៉ុនក្នុងលទ្ធផល 1-0។ ចំណែកការប្រកួតដណ្តើមមេដាយសំរឹទ្ធ ចិនបានយកឈ្នះអ៊ូសបេគីស្ថានដោយការទាត់បាល់ប៉េណាល់ទី 4-3 ក្រោយស្មើគ្នា 2-2 ក្នុងម៉ោងប្រកួតធម្មតា។ ការប្រកួតវិញ្ញាសាបុរសនៅកីឡាអាស៊ីតម្រូវឱ្យប្រើប្រាស់ក្រុមជម្រើសជាតិអាយុក្រោម 23 ឆ្នាំ ហើយក្រុមនីមួយៗអាចបញ្ចូលកីឡាករដែលមានអាយុលើសការកំណត់បានចំនួនបីនាក់។
ដោយឡែកការប្រកួតបាល់ទាត់នារីវិញ គឺប្រើប្រាស់ក្រុមជម្រើសជាតិឈុតធំ។ ក្នុងឆ្នាំ 2026 ក្រុមតំណាងឧបទ្វីបកូរ៉េទាំងពីរសុទ្ធតែបានឡើងឈរលើវេទិកាទទួលមេដាយ។ កូរ៉េខាងជើងទទួលបានមេដាយប្រាក់ បន្ទាប់ពីចាញ់ជប៉ុននៅវគ្គផ្តាច់ព្រ័ត្រក្នុងការទាត់បាល់ប៉េណាល់ទី 5-3 ក្រោយស្មើគ្នា 2-2 យ៉ាងស្វិតស្វាញក្នុងម៉ោងប្រកួតធម្មតា។ ចំណែកកូរ៉េខាងត្បូង ដណ្តើមបានមេដាយសំរឹទ្ធដោយយកឈ្នះចិនយ៉ាងប្រផិតប្រផើយ 1-0។
កូរ៉េខាងត្បូងបានក្រសោបយកជើងឯកទាំងក្នុងព្រឹត្តិការណ៍បាល់បោះបុរស និងនារី ដោយបានយកឈ្នះជប៉ុនទាំងពីរប្រកួត។
ក្នុងវិស័យបាល់ទះវិញ ជប៉ុនបានឡើងដល់វគ្គផ្តាច់ព្រ័ត្រទាំងពីរ ប៉ុន្តែត្រូវរងបរាជ័យក្រោមថ្វីដៃអ៊ីរ៉ង់ក្នុងការប្រកួតបុរស និងចាញ់ចិនក្នុងការប្រកួតនារី។
កំណត់ត្រាពិភពលោក
កំណត់ត្រាពិភពលោកសរុបចំនួន 54 ត្រូវបានបំបែកក្នុងអំឡុងពេលប្រកួតកីឡានេះ ដោយភាគច្រើនកើតចេញពីវិញ្ញាសាហែលទឹក លើកទម្ងន់ បាញ់កាំភ្លើង អត្តពលកម្ម និងប្រណាំងកង់។
បដិសណ្ឋារកិច្ច និងនវានុវត្តន៍
ជាចុងក្រោយ សូមបិទបញ្ចប់អត្ថបទវិភាគរបស់ 1xBet ជាមួយនឹងចំណាប់អារម្មណ៍រួមមួយចំនួនជុំវិញព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ 2026។ គណៈកម្មការរៀបចំរបស់ជប៉ុនបានផ្តោតយ៉ាងសំខាន់លើចីរភាព និងភាពសាមញ្ញ។ ការប្រកួតភាគច្រើនត្រូវបានរៀបចំឡើងនៅតាមទីតាំងដែលមានស្រាប់តែត្រូវបានកែលម្អឱ្យប្រសើរឡើង ខណៈទីតាំងប្រកួតថ្មីៗដូចជា Aichi International Arena និងកីឡដ្ឋាន Paloma Mizuho ដែលជាទីតាំងប្រកួតចម្បង បានបង្ហាញពីស្ថាបត្យកម្មដ៏ទំនើប និងសន្សំសំចៃថាមពល។ ភ្ញៀវកិត្តិយស និងអត្តពលិកក៏ទទួលបានបទពិសោធប្រើប្រាស់សេវាកម្មកម្រិតខ្ពស់ផងដែរ រួមមានការដឹកជញ្ជូនដោយស្វ័យប្រវត្តិ និងការបកប្រែភាសាផ្ទាល់ភ្លាមៗដោយប្រើបច្ចេកវិទ្យា AI។
ទីក្រុង Nagoya បានប្រគល់ទង់ម្ចាស់ផ្ទះបន្តជាផ្លូវការទៅឱ្យទីក្រុង Doha សម្រាប់ឆ្នាំ 2030 នៅក្នុងពិធីបិទព្រឹត្តិការណ៍នាកីឡដ្ឋាន Paloma Mizuho កាលពីថ្ងៃទី 4 ខែតុលា។
