Feature

ប្រាសាទមេបុណ្យខាងលិច បានបញ្ចប់ការងារជួសជុល ជាស្ថាពរហើយ

ខេត្តសៀមរាប ៖ កាលពីថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានជូនដំណឹងថា ប្រាសាទមេបុណ្យខាងលិច ត្រូវបានបិទបញ្ចប់ នៃការជួសជុលប្រាសាទ ជាស្ថាពរហើយ ក្រោមកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា និងរាជរដ្ឋាភិបាលបារាំង ។
ជាមួយគ្នានេះអាជ្ញាធរជាតិអប្សរា ក៏កំពុងរៀបចំនៅសណ្ដាប់ធ្នាប់ និងការកែសម្រួលបរិស្ថាន នៅជុំវិញប្រាសាទ ឱ្យមានសោភ័ណភាពស្រស់ស្អាតបន្ថែមទៀត ។ នេះបើតាមការលើកឡើងពីអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ប្រាសាទមេបុណ្យខាងលិច និងគ្រោងដាក់សម្ពោធឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សជាផ្លូវការ នានាខែវិច្ឆិការ ខាងមុខនេះ។

សូមជម្រាបថាប្រាសាទមេបុណ្យខាងលិច គឺត្រូវបានខូចខាតយ៉ាងដំណំ ហើយជាប្រាសាទមួយដែលស្ថិតនៅចំកណ្ដាលផ្ទៃទឹក៏ធំល្វឹងល្វើយ ដែលពុំសូវមានភ្ញៀវជាតិនឹងអន្តរជាតិ បានទៅទស្សនានឹងទៅដល់ទីកន្លែងនោះឡើយ ។ ជាពិសេសប្រាសាទមួយនេះក៏មានស្ថាបត្យកម្មដ៏ល្អឯកផងដែរ។

ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល/រូបពី អាជ្ញាធរអប្សរា

To Top