កម្ពុជា-តួកគីយ៉េ ចុះកិច្ចព្រមព្រៀង ក្នុងក្របខ័ណ្ឌយោធា
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ បានអញ្ជេីញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀង ក្នុងក្របខ័ណ្ឌយោធា រវាងតួកគីយ៉េ និងកម្ពុជា នារសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ នៅសាធារណរដ្ឋតួកគីយ៉េ ។

សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ បានអញ្ជើញដល់ទីក្រុងអ៊ីស្ថានប៊ុល ប្រទេសតួកគីយ៉េ ហើយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៦ បន្ទាប់ពីបញ្ចប់ការងារ នៅប្រទេសអាស៊ែបៃហ្សង់ ៕



