Feature

កម្ពុជា-វៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែន

ភ្នំពេញ ៖ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និង កងទ័ពការពារព្រំដែនវៀតណាម បានរួមគ្នាបន្តពង្រឹង កិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែន។

ការប្តេជ្ញានេះ ធ្វើឡើងរវាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកវូ ជុងគៀន មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម ក្នុងឱកាសធ្វើជាសហប្រធានកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែនឆ្នាំ២០២៦ និងកំណត់ទិសដៅឆ្នាំ២០២៧។

ក្នុងកិច្ចប្រជុំភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការកន្លងមក និងឯកភាពបន្តពង្រឹងការ ផ្លាស់ប្តូរព័ត៌មាន ការល្បាតរួម ការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែន ព្រមទាំងការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការមនុស្សធម៌ ។ ភាគីទាំងពីរក៏បានបញ្ជាក់ពីការបន្តសហការ និងគាំទ្រស្ថាប័នមានសមត្ថកិច្ច ក្នុងការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ស្របតាមឯកសារគតិយុត្ត រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសជឿទុកចិត្ត សំដៅបន្តថែរក្សាព្រំដែនកម្ពុជា-វៀតណាម ប្រកបដោយ សន្តិភាព មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

To Top