Feature

សម្តេចធិបតី ៖ បើ អ៊ុំ សំអាន មិនហ៊ានចូលស្រុកមកតតាំង រឿងព្រំដែន អាចចាត់តាំងតំណាង មកជំនួស សម្តេចធានាអះអាងសុវត្ថិភាព

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ផ្តាំទៅលោក អ៊ុំ សំអាន ថា បើលោក អ៊ុំ សំអាន មិនហ៊ានចូលស្រុកមកតតាំងរឿងព្រំដែន គឺលោកអាចចាត់តាំងតំណាង ឬក្រុមតំណាងមកជំនួសក៏បាន ដោយសម្តេចធានាអះអាងសុវត្ថិភាព។

ជាមួយនឹងការឱ្យយោបល់នេះ សម្តេចក៏បានដាក់លក្ខខណ្ឌថា ក្នុងករណីលោក អ៊ុំ សំអាន
យល់ព្រមចាត់តាំង តំណាងមកជំនួសហើយ អ្វីៗត្រូវផ្តល់សិទ្ធិទៅក្រុមតំណាងឱ្យមានសិទ្ធិសម្រេចលើអ្វីៗទាំងអស់ ។
នេះជាសាររបស់សម្តេចធិបតីសារជាថ្មីម្តងទៀតនៅព្រឹកថ្ងៃ១៩ តុលានេះ ផ្ញើទៅលោក អ៊ុំ សំអាន ក្រោយពីលោកបានចោទរាជរដ្ឋាភិបាល បានកាត់ដីនៅចន្លោះបង្គោលលេខ ៥២-៥៩ទៅឱ្យភាគីថៃនាពេលថ្មីៗនេះ៕

To Top