ព័ត៌មានជាតិ

សម្តេចធិបតី ៖ អ៊ុំ សំអាន ខិតខំបង្កើតលក្ខខណ្ឌ ធ្វើជា​លេសដោះខ្លួនរឿងចោទថា រាជរដ្ឋាភិបាលកាត់ដីឱ្យថៃ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា លោក អ៊ុំ សំអាន បានខិតខំបង្កើតលក្ខខណ្ឌ ដើម្បីធ្វើជាលេសដោះខ្លួន ហើយថែមទាំងឌឺដង មកលើរាជរដ្ឋាភិបាល ក្នុងករណីគាត់បាននិយាយចោទប្រកាន់បំផ្លើសថា រាជរដ្ឋាភិបាលបានដីនៅចំណុចបង្គោលលេខ៥២-៥៩ទៅឱ្យភាគីថៃ ។

ជាមួយនឹងសារជាលើកទី៣ ផ្ញើទៅកាន់លោកអ៊ុំ សំអាន ដែលកំពុងរស់នៅក្រៅប្រទេស ឱ្យចូលខ្លួនមកជជែក រឿងព្រំដែនដែលខ្លួនចោទថា រាជរដ្ឋាភិបាលកាត់ដីឱ្យទៅភាគីថៃនោះ សម្តេចធបតីបញ្ជាក់ថា “និយាយឱ្យខ្លីទៅ រឿងគាត់ខ្លាចគឺមធ្យម ប៉ុន្តែងំត្រង់ថា គាត់បង្កើតលក្ខខណ្ឌដើម្បីធ្វើជាលេសដោះខ្លួន ហើយថែមទាំងឌឺដងទៀតផងទោះជាយ៉ាងនេះក្តី ក៏ទ្វារមិនទាន់បិទដែរ” ៕

To Top