ព្រះមហាក្សត្រ ប្រោសព្រះរាជទាន រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី ចូលក្រាបថ្វាយបង្គំគាល់
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានលោកបណ្ឌិត Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង ។

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បានមកបំពេញទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕



