Feature

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បើកវគ្គបណ្តុះបណ្តាល ចែករំលែកស្ដីពី «T24 Core Banking System»

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), លោក ប៉ិច សានី អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ផ្ទៃក្នុង ស្តីពី «T24 Core Banking System» ដែលនឹងប្រព្រឹត្តទៅចំនួន ៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។

វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ត្រូវបានឧទ្ទេសនាមដោយ លោក ជិន ណារុង អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យានៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងមានការអញ្ជើញចូលរួមពីសំណាក់អ្នកប្រើប្រាស់ប្រព័ន្ធ(Users)T24 សរុបប្រមាណចំនួន ៦០រូប (ទាំងផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ)។ វគ្កបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃធនាគារ ARDB។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមក្នុងការប្រើប្រាស់ប្រព័ន្ធ(T24 Core Banking System) ឱ្យបានត្រឹមត្រូវ និងចំគោលដៅ យល់ដឹងពីលំហូរការងារ និងអាចដោះស្រាយបញ្ហាបច្ចកទេសក្នុងកម្រិតអ្នកប្រើប្រាស់ (Users Level) ដោយខ្លួនឯងបានប្រកបដោយប្រសិទ្ធភាពនៅកន្លែងការងារ៕

To Top