ព័ត៌មានជាតិ

បណ្ឌិត លី ណារុន ចុះពិនិត្យមើលស្ថានភាពផ្លូវ របស់គម្រោងចំនួន២ខ្សែ ដែលរងការជន់លិច ដោយសារជំនន់ទឹកភ្លៀង នៅស្រុកបាកាន

ពោធិ៍សាត់ ÷ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក​ ធីម​ សុធារ៉ា​ ប្រធានមន្ទីរ​ និងលោក​ ពេជ្រ​ សុគន្ធ​ បានរួមដំណើរជាមួយ លោកបណ្ឌិត លី ណារុន រដ្ឋលេខាធិការ​ និង ជានាយកគម្រោង​ ព្រមទាំងទីប្រឹក្សាគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP-JICA) បានចុះពិនិត្យស្ថានភាពផ្លូវ របស់គម្រោងចំនួន ២ខ្សែ ដែលរងការជន់លិច ដោយជំនន់ទឹកភ្លៀងកន្លងមក ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។

-ខ្សែទី១ ផ្លូវស្វាយដូនកែវ-ច្រប់-ស្តុកឃ្លោក ប្រវែងសរុប ១២ ៩០០ម៉ែត្រ រងការជន់លិចជាកំណាត់ៗ ប្រវែងប្រមាណ ៨ ៤០០ម៉ែត្រ ស្ថិតនៅក្នុងឃុំស្វាយដូនកែវ និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់​ ។

-ខ្សែទី២ ផ្លូវអូរតាប៉ោង-តាណៃ ប្រវែងសរុប ១៨ ១០០ម៉ែត្រ រងការជន់លិចជាកំណាត់ៗ ប្រវែងប្រមាណ ៤ ២០០ម៉ែត្រ ស្ថិតនៅក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ នៅរសៀលថ្ងៃនេះស្ថានភាពទឹកកំពុងបន្តស្រកចុះជាបណ្តេីៗហេីយ៕
ប្រភពនិងរូបភាព÷មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់/ដោយ÷ធឿន/ដើមអម្ពិល

To Top