សម្តេចធិបតី ហៅលោក អ៊ុំ សំអាន ថា ជា «អ្នកក្លាហានដើរស្រាតខោលើកពានជ័រ»
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានហៅលោក អ៊ុំ សំអាន ថា ជា «អ្នកក្លាហានដើរស្រាតខោលើកពានជ័រ» ។

ការលើកឡើងបែបនេះរបស់សម្តេចធិបតី ដោយសារសម្តេចអះអាងថា ពីព្រោះតាមរយៈអ្វីដែលលោក អ៊ុំ សំអាន បាននិយាយរយៈពេលពីរសប្តាហ៍ចុងក្រោយនេះអំពីការចោទប្រកាន់រាជរដ្ឋាភិបាលថា បានកាត់ដីនៅបង្គោលព្រំដែនលេខ៥២និង៥៩ទៅឱ្យភាគីថៃ បានបង្ហាញច្បាស់ថា លោក អ៊ុំ សំអាន គ្មានភស្តុតាង គ្មានឯកសារសំអាងអ្វីទាំងអស់ មកបង្ហាញដើម្បីការពារការចោទប្រកាន់របស់ខ្លួនមកលើរាជរដ្ឋាភិបាល ។
សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា លោក អ៊ុំ សំអាន បានសារភាពថា គាត់គ្រាន់តែលឺគេថា លឺតាមព័ត៌មាន និងឃើញការផ្សាយរបស់ទូរទស្សន៍ថៃ និងដឹងតាមញៀនពិសេស ពាក់ព័ន្ធទៅនឹងបង្គោលព្រំដែនលេខ៥២និង៥៩ថា កម្ពុជាកាត់ទៅឱ្យភាគីថៃ ។ ចំពោះការអះអាងបែបរវើយរវាយរបស់លោកអ៊ុំ សំអានេះ ត្រូវបានសម្តេចបង្ហាញការហួសចិត្ត និងចាត់ទុកថាជារឿងដ៏គួរឱ្យអស់សំណើច ៕
