Feature

លោកស្រី ដោ សម្ផស្ស ៖ ជំនន់ទឹកភ្លៀងនៅចំណុចខ្លះនៃភ្នំពេញ ប៉ុន្មានថ្ងៃនេះមិនធ្ងន់ធ្ងរទេ មូលហេតុភ្លៀងជាប់ៗគ្នាជាច្រើន នារដូវស្សា

ភ្នំពេញ៖ លោក ស្រី ដោ សម្ភស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ ពីស្ថានភាពការជន់លិច ដោយជំនន់ទឹកភ្លៀងនៅចំណុចខ្លះ នៃរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះ មិនធ្ងន់ធ្ងអ្វីទេ ដោយសារចុងរដូវវស្សា អាចនៅមានស្ថានភាពភ្លៀងជាប់ៗគ្នាជាច្រើននិងបន្តបន្ទាប់ ខណៈអាជ្ញាធរខណ្ឌ មិនបានទំនេរដៃ ក្នុងការដោះស្រាយនោះទេ។

បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ឱ្យដឹងថា ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ការងារស្តារប្រឡាយ ស្ដារប្រព័ន្ធលូ និងការស្ថាបនាស្ថានីយ៍បូមទឹកថ្មី ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ និងមន្ទីរជំនាញបានសម្រុកធ្វើយុទ្ធនាការស្ដារតាំងពីរដូវប្រាំងមកម៉្លេះ បានជាច្រើនខ្សែ និងជាបន្តបន្ទាប់ហើយ ដោយមានទាំងគម្រោងហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងពាក់ព័ន្ធផងដែរ។

ក្នុងនោះ លោកស្រី ដោ សម្ភស្ស បានអះអាងថា ជាលទ្ធផលនៃការអនុវត្តគម្រោងទាំងនោះ ឃើញថាស្ថានភាពនៃការជន់លិច ក៏មិនមានរយៈពេលយូរថ្ងៃ ដូចឆ្នាំកន្លងមកដែរ។

លោកស្រីបន្តថា ការជន់លិចដោយជំនន់ទឹកភ្លៀង នៅចំណុចខ្លះនៃរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះ វាមិនធ្ងន់ធ្ងរទេ ដោយសារចុងរដូវវស្សា អាចនៅមានស្ថានភាពភ្លៀងជាប់ៗ គ្នាជាច្រើន និងបន្តបន្ទាប់។ ប៉ុន្តែទោះបីជាយ៉ាងណា អាជ្ញាធររាជធានីមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌ មិនបានទំនេរដៃ ក្នុងការដោះស្រាយនោះទេ។

ជាំមួយគ្នានេះ លោកស្រីអ្នកនាំពាក្យ ក៏បានអំពាវនាវ ឱ្យមានការសហការ ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជួយទុកដាក់វិចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ពិសេសកុំនាំគ្នាបោះចូលក្នុងប្រឡាយ លូបង្ករឱ្យស្ទះចរន្ធទឹកហូ៕

To Top