Feature

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះ សម្រាប់គ្រួសារក្រីក្រ នៅស្រុកចុងកាល់

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦នេះ បានឆ្លៀតឱកាសចុះមកពិនិត្យមើលស្ថានភាព នៃគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះសម្រាប់គ្រួសារក្រីក្រ ក្រោមគម្រោង LASED III នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ តុលា នេះ ថា «នៅទីនេះ មានប្រជាពលរដ្ឋដែលបានទទួលផលសរុបមានចំនួន ១០៧៧គ្រួសារ ក្នុងនោះ ដោយក្នុងនោះមានគ្រួសារជនភៀសសឹកចំនួន ៨៨២គ្រួសារ និង គ្រួសារក្រីក្រគម្រោង LASED III ចំនួន ១៩៥គ្រួសារ និង គ្រួសារកងកម្លាំង ចំនួន ១៦៣គ្រួសារ ស្មើនឹង ៤ ២៤៣នាក់ (កុមារ ១៣២១នាក់)»។

ជនភៀសសឹកដែលស្នាក់នៅ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនផ្ទះ, សេវាទឹកស្អាត, អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ព្រមទាំងកញ្ចប់ថវិកាឧបត្ថម្ភប្រចាំខែទាំងគ្រួសារ និងសមាជិកគ្រួសារ។ ជាមួយគ្នានេះ ក៏មានការយកចិត្តទុកដាក់ ក្នុងការផ្តល់ការជួយទំនុកបម្រុងលើការជួយជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការជួយលើផ្នែកកសិកម្ម រោងដាំបន្លែ មាន់ ក៏ដូចជាដំណាំហូបផ្លែ៕

To Top