អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ជួយយកស្រ្តីម្នាក់ ឈឺពោះសម្រាលកូន ពីកោះរ៉ុង មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត
កោះរ៉ុង៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅយប់ទាបភ្លឺថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ បានបញ្ជូនស្រ្តីម្នាក់ ឈឺពោះសម្រាលកូន ពីកោះរ៉ុង ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ ។
ស្រ្តីខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ ក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕









