ព័ត៌មានជាតិ

គ្រឿងញៀន ជិត៥០០គីឡូក្រាម នឹងត្រូវដុតបំផ្លាញចោល នាព្រឹកនេះ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញដុតបំផ្លាញ គ្រឿងញៀនជិត៥០០គីឡូក្រាម ក្នុងឱកាសអបអរសាទ ទិវាអន្ដរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សូជម្រាបថា ពិធីនេះនឹងធ្វើឡើងនៅ កោះពេជ្រ ក្រោមវត្តមាន ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ននិងថ្នាក់ដឹកនាំមកពីបណ្តារាជធានី-ខេត្តមួយចំនួនផងដែរ៕ដោយ៖ អេង ប៊ូឆេង

To Top