ព័ត៌មានជាតិ

លោក វ៉ាង វិនពីន៖ ចំណងមិត្តភាពដែកថែប រវាងចិននិងកម្ពុជា ត្រូវបានឆ្លងកាត់ ការសាកល្បងនៃប្រវត្តិសាស្រ្ត កាន់តែរឹងមាំដូចថ្ម

ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ចំណងមិត្តភាពដែកថែប រវាងប្រទេសចិននិងកម្ពុជា ដែលត្រូវបានកសាង និងថែរក្សាយ៉ាងយកចិត្តទុកដាក់ និងយកព្រះទ័យទុកដាក់ ដោយថ្នាក់ដឹកនាំចិនជំនាន់មុន រួមជាមួយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ត្រូវបានឆ្លងកាត់ ការសាកល្បងនៃប្រវត្តិសាស្រ្ត កាន់តែរឹងមាំដូចថ្ម តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកលោក វ៉ាង វិនពីន បានរាជានុញ្ញាតអបអរសាទរយ៉ាងកក់ក្តៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ លោក វ៉ាង វិនពីន លើកឡើងថា ចាប់តាំងពីការឡើងគ្រងរាជ្យមក ព្រះករុណាព្រះមហាក្សត្រ…

ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ចំណងមិត្តភាពដែកថែប រវាងប្រទេសចិននិងកម្ពុជា ដែលត្រូវបានកសាង និងថែរក្សាយ៉ាងយកចិត្តទុកដាក់ និងយកព្រះទ័យទុកដាក់ ដោយថ្នាក់ដឹកនាំចិនជំនាន់មុន រួមជាមួយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ត្រូវបានឆ្លងកាត់ ការសាកល្បងនៃប្រវត្តិសាស្រ្ត កាន់តែរឹងមាំដូចថ្ម

តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកលោក វ៉ាង វិនពីន បានរាជានុញ្ញាតអបអរសាទរយ៉ាងកក់ក្តៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

លោក វ៉ាង វិនពីន លើកឡើងថា ចាប់តាំងពីការឡើងគ្រងរាជ្យមក ព្រះករុណាព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យ យាងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរបស់កម្ពុជា ព្រមទាំងព្រះរាជកិច្ចទំនាក់ទំនងអន្តរជាតិ របស់កម្ពុជាផងដែរ។

លោក វ៉ាង វិនពីន ជឿជាក់ យ៉ាងមុតមាំថា ក្រោមម្លប់ដ៏ត្រជាក់ត្រជំរបស់ព្រះអង្គ ប្រជាជនកម្ពុជាដែលពោរពេញ ដោយសមត្ថភាព និងភាពឧស្សាហ៍ព្យាយាម នឹងបន្តកសាងអនាគតដ៏ភ្លឺស្វាង ថែមទៀតសម្រាប់កម្ពុជា។

លោក វ៉ាង វិនពីន គូសបញ្ជាក់ថា «ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្រ របស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងព្រះករុណាព្រះមហាក្សត្រ ទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ បានឈានចូលដល់ដំណាក់កាលថ្មីមួយ គឺការកសាងសហគមន៍វាសនារួមរវាង ចិន-កម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ យើងរីករាយ ក្នុងការសហការយ៉ាងជិតស្និទ្ធ ជាមួយភាគីកម្ពុជា ក្នុងការជំរុញអនុវត្ត ឱ្យមានប្រសិទ្ធភាព សម្រាប់កុងសុងស៊ីសសំខាន់ៗ ដែលកំណត់ដោយថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ដើម្បីឱ្យចំណងមិត្តភាពរវាង ចិននិងកម្ពុជា អាចចាក់ឫសគល់យ៉ាងជ្រៅ នៅក្នុងដួងចិត្តរបស់ប្រជាជនយើងទាំងពីរ និងបន្តថែរក្សាពីមួយជំនាន់ ទៅមួយជំនាន់ទៀត»៕

To Top