Feature

ប្រជាពលរដ្ឋខ្វះខាតជីវភាព ១៥០គ្រួសារ នៅស្រុកកំពង់សៀម បានទទួលអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងសហការី នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នេះ បាននាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋខ្វះខាតជីវភាព ចំនួន ១៥០ គ្រួសារ នៅក្នុងស្រុកកំពង់សៀម ។

ក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីលោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និង ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្ដីនឹករលឹក។ ទាំងនេះ បង្ហាញអោយឃើញពីក្តីកង្វល់ របស់សម្តេចប្រធាន ដែលតែងតែ បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព របស់ ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់ ដើម្បីជួយដោះស្រាយសម្រាលទុក្ខលំបាកបងប្អូនទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោលឡើយ ។

ចំពោះគ្រួសារដែលត្រូវបានទទួលអំណោយរួមមាន ជនមានពិការភាពចំនួន ២០ គ្រួសារ. ចាស់ជរាគ្មានទីពឹងចំនួន ៧៤ គួសារ .ពលរដ្ឋទីទ័លក្រលំបាកចំនួន ៤៥ គួសារ. ស្ត្រី បុរស ពោះម៉ាយក្រីកចំនួន ០៩ គ្រួសារ. និងអ្នកជំងឺរ៉ាំរ៉ៃ២ គ្រួសារផងដែរ ដោយក្នុង ១គួសារទទួលបាន ៖ អង្ករ ២៥ គក្រ.មី ១កេស.ត្រីខ ១យួរ.ទឹកត្រី១យួរ . ទឹកស៊ីអ៊ីវ ១យូរ. ឃីត ( មុង ភួយ សារុង ក្រមា ) ១សម្រាប់ និង ថវិកាចំនួន ៥០,០០០រៀល ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top