តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ថា ទីភ្នាក់ងារពាក់កណ្តាលរដ្ឋ Fars បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសរបស់អ៊ីរ៉ង់ បានថ្កោលទោស ទៅលើការដាក់ទណ្ឌកម្មថ្មី ប្រឆំាងនឹងការឃាត់ទុកនាវា ដឹកប្រេងរបស់អ៊ីរ៉ង់ ចំនួន៥គ្រឿង ដែលបានដឹកប្រេងឆ្ពោះ ទៅកាន់ប្រទេស វេណេស៊ុយអេឡា ។
លោក Abbas Mousavi អ្នកនាំពាក្យរបស់ក្រសួងការបរទេស បាននិយាយថា ដូចជា រឹបអូស “ដែលជាកំហុស”របស់រដ្ឋបាល សហរដ្ឋអាមេរិក “ក្នុងយុទ្ធនាគារ នៃការដាក់សម្ពាធជាអតិបរិមា” ប្រឆាំងនឹងសាធារណរដ្ឋឥស្លាម ។
លោក Mike Pompeo រដ្ឋមន្ត្រីក្រសួង ការបរទេស សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃពុធថា កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក បានស្នើឲ្យដាក់ទណ្ឌកម្ម ទៅលើការឃាត់នាវា របស់អ៊ីរ៉ង់ចំនួន៥គ្រឿង ដែលបានដឹកជញ្ជូនប្រេង ឆ្ពោះទៅកាន់វេណេស៊ុយអេឡា ។ “ជាលទ្ធផល ការដាក់ទណ្ឌកម្ម នៅថ្ងៃនេះ ហើយការឃាត់ទុក ទ្រព្យសម្បត្តិទំាងនេះ នឹងត្រូវបានរារាំង” មុខរបរ និងក្តីសង្ឃឹមរបស់ពួកគេ នឹងរងការឈឺចាប់ ពីការដាក់កំហិតនេះ” ។
គាត់បានព្រមានថា ចំពោះការធ្វើចរាចរណ៍ ផ្លូវទឹកណាមួយ គឺជាការប្រឆំាងនឹងការធ្វើពាណិជ្ជកម្ម ជាមួយរដ្ឋាបាល របស់លោក Nicolas Maduro ប្រធានាធិបតី វេណេស៊ុយអេឡា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា