សម្តេចធិបតី ៖ ភូមិហ្វ្រង់កូហ្វូនី រៀបចំនៅចំកណ្តាលបេះដូង រាជធានីភ្នំពេញ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ភូមិហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំស្ថិតនៅចំកណ្តាលបេះដូង នៃរាជធានីភ្នំពេញ នៅជិតតំបន់ចតុមុខ ។

ក្នុងឱកាសនៃពិធីបើកជាផ្លូវការនៃភូមិហ្វ្រង់កូហ្វូនី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ផ្តើមពីទីក្រុងដាកា (Dakar) ដល់ទីក្រុងអេរេវ៉ាន (Yerevan), ពីកោះជីបា (Djerba) ដល់ទីក្រុងប៉ារីស (Paris), ភូមិហ្វ្រង់កូហ្វូនី តែងតែរួមដំណើរជាមួយនឹងកិច្ចប្រជុំកំពូលជានិច្ច។ ភូមិហ្វ្រង់កូហ្វូនី គឺជាច្រកទ្វារបើកចំហរបស់កិច្ចប្រជុំកំពូល។ នៅកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ មកជួបជុំគ្នា ។
សម្តេចធិបតីបញ្ជាក់ថា រីឯនៅភូមិហ្វ្រង់កូហ្វូនី ប្រជាជនតែងតែជួបប្រាស្រ័យ ទាក់ទងគ្នា ហើយនៅនាពេលនេះ ដល់វេនរាជធានីភ្នំពេញបើកច្រកទ្វារនេះទទួលស្វាគមន៍មិត្តភក្តិទាំងអស់គ្នា ។
សម្តេចធិបតីសង្កត់ធ្ងន់ថា ភូមិហ្វ្រង់កូហ្វូនីត្រូវបានរៀបចំស្ថិតនៅចំកណ្តាល បេះដូងនៃរាជធានីភ្នំពេញ នៅជិតតំបន់ចតុមុខ ដែលជាទីប្រសព្វរវាងទន្លេសាប និងទន្លេមេគង្គ ។ តាំងពីដើមរៀងមក, រាជធានីភ្នំពេញតែងតែជាទីកន្លែងនៃការជួបជុំគ្នា ខណៈដែលទឹកទន្លេបានហូរមកប្រសព្វគ្នា នៅទីនេះ ហើយប្រជាជនក៏បានមកជួបជុំគ្នានៅទីនេះដូចគ្នាដែរ៕
